ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំអំពី “យន្ដការសម្របសម្រួលការកែទម្រង់ ៣ បូក ២ នៃរាជរដ្ឋាភិបាល”
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមេសា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទីព្រឹក,
អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គ-លេខាធិការរងនៃ អ.គ.ហ. តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហបានសម្របសម្រួលដឹកនាំកិច្ចប្រជុំអំពី “យន្ដការសម្របសម្រួលការកែទម្រង់ ៣ បូក ២ នៃរាជរដ្ឋាភិបាល”។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងអគ្គលេខាធិការដ្ឋានដឹកនាំការកែទម្រង់ផ្សេងទៀតរួមមាន ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌, ឯកឧត្តម ប៉ែន ប៊ុនឈា រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់ តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់, ឯកឧត្តម សិក ហេងឡុង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ, ឯកឧត្តម ជ័យ សម្បត្តិផល្លា តំណាងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្ដីជំនាញនៃអង្គភាពក្រោមឱវាទ កសហវ. រួមមាន លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, អគ្គាធិការដ្ឋាន, វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានីភ្នំពេញនិងខេត្តកណ្ដាល ព្រមទាំងមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ.។ កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពនិងបញ្ហាប្រឈមនៃការងារកែទម្រង់ ៣ បូក ២, ស្ថានភាពនៃការផ្ទេរមុខងារទាំង៥៥ នៃ២០វិស័យនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ, បច្ចុប្បន្នកម្មលើអនុក្រឹត្យ ២៤១ អនក្រ.បក ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ដីពីយន្ដការសម្របសម្រួលការកែទម្រង់ ៣ បូក ១ នៃរាជរដ្ឋាភិបាល, បច្ចុប្បន្នកម្មចក្ខុវិស័យនិងយុទ្ធសាស្ដ្រស្ដីពីសុខដុមនីយកម្មការកែទម្រង់ ៣ បូក ១ និងការត្រៀមវិបស្សនាយន្ដការសម្របសម្រួលការកែទម្រង់ ៣ បូក ២។

ព័ត៌មានទាក់ទង